បទវិភាគ៖
ដោយ៖យ៉ាន ប៊ុនធឿន
05/18/2017
រដូវកាលបោះឆ្នោតឃុំសង្កាត់ខិតជិតចូលមកដល់មន្ត្រីមួយចំនួនខិតខំយកចិត្តទុកដាក់ចំពោះរាស្រ្ដដោយមានការចែកសារុង
ប៊ីចេង លុយកាត់ជាដើមដើម្បីជាថ្នូដូចយកសន្លឹកឆ្នោះ។ក្រៅពីវីធីនេះគេតែងតែឃើញមានការគំរាមកំហែងពីសំណាក់អជ្ញាធររបស់បក្សកាន់អំណាចចំពោះអ្នកណាដែលមាននិន្នាការរកបក្សប្រឆាំងហើយវាមិនមែនជាលើកទីមួយនោះទេដែលមន្ត្រីបក្សប្រឆាំងនឹងសកម្មជនរបស់ខ្លួនត្រូវបានចាប់ខ្លួនពីបថបររហាកេរ្តិ៏និងបទល្មើសផ្សេងៗ។នៅពេលថ្មីនេះលោកទៀ
បាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិបានផ្ញើសាគំរាមមួយមុនពេលការបោះឆ្នោតឈានចូលមកដល់ថា(ក្រោយប្រកាសលិទ្ធផលឆ្នោតហើយមិនត្រូវឲ្យមានការតវាណាមួយកើតឡើងដូចមុនជាដាច់ខាត់អ្នកណាហ៊ានតវ៉ាត្រូវាយឲ្យបាក់ធ្មេញ)
ក្រុមអង្កាសង្គមស៊ីវិលនិងអ្នកប្រើបា្រស់បណ្ដាញ់សង្គមហ្វេសបុកបានលើកឡើងថាសាគំរាមរបស់លោកទៀ
បាញ់គឺជាការបំភ័យបំបាក់ស្មារតីហើយវាខុសពីនីតិវីធីច្បាប់ហើយនឹងហួសពីតួនាទីរបស់ខ្លួន។យ៉ាងណាក៏ដោយការគំរាមកំហែងតាមរូបភាភណាមួយក៏គេសង្កេតឃើញថាពុំសូវមានប្រសិទ្ធភាពនោះទេផ្ទុយទៅវិញវាធ្វើឲ្យបក្សកាន់អំណាច់កាន់តែបាត់សំឡេងទៅវិញទេដូច្នេះគួរតែផ្ដល់សិទ្ធិពេញលេញនិងយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្រជារាស្ត្រទើបជារឿងត្រឹមត្រូវ។ចំណែកលោកនាយករដ្ឋមន្រ្ទីហ៊ុន
សែន
កាលពីដើមឧសភាក៏បានប្រមានថានិងមានសង្គ្រាមបើសិនជាបក្សប្រជាជនចាញ់ឆ្នោតលោកថាបើសិនចង់បានសន្ដិភាពនឹងការអភិវឌ្ឍន៏ត្រូវបោះឆ្នោតឲ្រគណៈបក្សប្រជាជន។កាលើកឡើងបែបនេះខណៈពេលដែលពេលកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកមានភាពតានតឹងរឿងកម្មវិធីអាវុធនុយភ្លែអ៊ែរស្របពេលនេះដែរលោកនាយករដ្ឋមន្រ្តីហ៊ុន
សែនក៏លើកបញ្ហានេះយកមកដើម្បីបំភ័យពលរដ្ឋខ្លួន។តែប្រហែលជាមិនអាចដូចការគិតនោះទេព្រោះសម័យនេះក្មេងៗយល់ដឹងច្រើនពីនយោបាយនឹងពត៌មានសង្គមដូច្នេះការគំរាមកំហែងវាគ្មានប្រសិទ្ធភាពនៅសម័យនេះទេគឺអាចនិយាយបានថាវាខុសជំនាន់។
Comments
Post a Comment