រឿងខ្លី

<figure class="op-ad">
  <iframe width="300" height="250" style="border:0; margin:0;" src="https://www.facebook.com/adnw_request?placement=1655740304476082_1655740347809411&adtype=banner300x250"></iframe>
</figure>


រឿងខ្លី៖(ប្រពន្ធ​ខ្ញុំ​អត់ធ្វើអីសោះ)​ ភាគ1
មានរឿងមួយតំណាលថាមានប្ដី ប្រពន្ធ​ពីរនាក់​រស់នៅជាមួយគ្នាក្នុងភូមិមួយស្ថិតក្នុងជីវ:ភាពមធ្យម​បុរសជាប្ដីជា​អ្នករៀនសូត្របានខ្ពស់គ្រាន់បើដែរតែមួយថ្ងៃៗគាត់មិនបានធ្វើអ្វីធំដុំសោះគាត់ដើរប្រូកប្រាជ្ញវ៉ល់ៗល្ងាច​។ថ្ងៃមួយគាត់កំពុងនិយាយជាមួយមិត្តភ័ក្រអំពីការរកស៊ី។
មិត្តភ័ក្ដិ​៖ សព្វ​ថ្ងៃ​សំលាញ់ឯងរកស៊ីអីវីជួយប្រាប់គ្នាផងមើល៌?
បុរស​ ៖ សព្វ​ថ្ងៃគ្នាកំពុងតែរៀបគំរោងរកស៊ីមួយ។
មិត្តភ័ក្ដិ​ ៖ ចុះប្រពន្ធឯងសុខសប្បាយទេហើយគាត់ធ្វើអីដែរ?
បុរស​​​​​​ ៖ និយាយពីប្រពន្ធគ្នាវិញមួយថ្ងៃៗអត់ធ្វើអីទេនៅតែផ្ទះ។
ស្រាប់តែបុរសចំណាស់ម្នាក់ដែលអង្គុយក្បែរនោះសួរភ្លាមៗថា​​ ចុះរាល់ថ្ងៃអ្នកណាដាំបាយអោយក្មួយឯងហូប?​ បុរស​នោះឆ្លើយស្ទាក់ស្ទើ​ប្រពន្ធ​ខ្ញុំ !!! បុរស​ចំណាស់សួបន្ថែមទៀតថា​ រាល់ថ្ងៃ​អ្នកណាមើលថែកូន​ ? ប្រពន្ធ​ខ្ញុំ ! អ្នកណា​បោកសំលៀកបំពាក់អោយ? ប្រពន្ធ​ខ្ញុំ​​ ! អ្នកណា​បោសសំអាត​ផ្ទះសំបែង​? ប្រពន្ធ​ខ្ញុំ​! អ្នកជូនកូនទៅសាលារៀន​? ប្រពន្ធ​ខ្ញុំ​! ស្ដាប់មើលទៅការងារទាំងអស់ធ្លាក់លើប្រពន្ធក្មួយទាំងអស់កោតតែក្មួយនិយាយថាប្រពន្ធក្មួយអត់ធ្វើការអីទាំងអស់។​នេះបើសិនជាក្មួយកូនប្រសាពូវិញណាស់ក្មួយឯងច្បាស់ជាមានរឿងធំហើយ។
បុរស​ពូកែខាងដើរប្រូកប្រាជ្ញឮដូច្នេះហើយមានអារម្មណ៍អៀនខ្មាស់ពេកក៍ឈប់និយាយអីទាំងអស់ហើយក៍ដើរសំដៅមកផ្ទះវិញ។​      មានភាគបន្ដ

Comments

Popular posts from this blog

Buddhism in Khmer to English

AFTER KHMER NEW YEAR